ខុនដូ
មានគំរោងថ្មីចំនួន៨ដែលបើកការដ្ឋានសាងសង់ ហេតុដូច្នេះនឹងមានការផ្គត់ផ្គង់បន្ថែមចំនួន ៤,៥២១បន្ទប់ខុនដូទៀត។ភាគច្រើនបំផុតគំរោងថ្មីៗគឺមានទីតាំងនៅទីតាំងភូមិសាស្ត្រមមាញឹកទី២ បន្ទាប់ពីបឹងកេងកង។ទន្ទឹមនឹងនេះ តំបន់សែនសុខគឺជាតំបន់ដែលនាំមុខគេផងដែរ ដោយសារមានសំណង់ថ្មីៗកើនឡើងរហូតទៅដល់ ៤៨.១%។
តំលៃលក់របស់ទីផ្សារខុនដូ ចាប់ពីតំលៃមធ្យមរហូតដល់ តំលៃខ្ពស់បំផុត ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះ ១.៤% និង ០.៥%នៃប្រភេទនីមួយៗ។ វាពិតជាគួរអោយភ្ងាក់ផ្អើល ដែលប្រភេទខុនដូដែលមានតំលៃក្រោមមធ្យមមានការកើនឡើង០.៣%ឬស្មើនិង US$១.៥៤៩ក្នុងមួយម៉ែត្រការ៉េ។ទន្ទឹមនិងនេះដែរ តំលៃនៃការជួលត្រូវបានមើលឃើញថា មានការធ្លាក់ចុះតិចតួច គឺ ០.៤%សំរាប់ខុនដូកំរិតខ្ពស់ និង ០.៦%សំរាប់កំរិមធ្យមឬស្មើនិង US១៤.២ និង US១១.៨ ក្នុងមួយម៉ែត្រការ៉េ តាមប្រភេទនីមួយៗ។
ដីធ្លី ផ្ទះ(បូរី)
ក្នុងត្រីមាសទី២ឆ្នាំ២០២០ មានគំរោង៣ដែលបានបញ្ចប់ការសាងសង់ នៅក្នុងខ័ណ្ឌមានជ័យ និង ច្បារអំពៅ នាំអោយគំរោងសរុប ចំនួន ២៥ និង២៤ តាមខ័ណ្ឌនីមួយៗ។ យ៉ាងណាក៏ដោយ សែនសុខ នៅតែជាខ័ណ្ឌដែលនាំមុខគេ ក្នុងការផ្គត់ផ្គង់ដីធ្លី ខណៈដែលខណ្ឌពោធិ៍សែនជ័យ កំពុងតែបង្ហាញពីការកើនឡើងពីសក្តានុពលសំរាប់ទីតាំងវិនិយោគ។
ចំពេលដែលមានការខ្វល់ខ្វាយចំពោះការផ្ទុះឡើងនូវជំងឺ កូវ៉ីត១៩ នៅក្នុងត្រីមាសទី២នៃឆ្នាំ ២០២០នេះ អ្នកវិនិយោគក្នុងស្រុក នៅតែមានទំនុកចិត្ត ក្នុងការធ្វើការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនេះ ដែលមើលឃើញថា មានគំរោង ថ្មីចំនួន៥ បានបើកដំណើការដោយអ្នកអភិវឌ្ឍន៍សំខាន់ៗ ចំនួនបី ដែលមានដូចជា បុរីប៉េងហួតគ្រុប ជីបម៉ុងឡែន និងព្រីមៀមគ្រុប។
បើប្រៀបធៀបទៅនិង ត្រីមាសទី៣នៃឆ្នាំ២០១៩ និងតំលៃដែលដកស្រង់ចេញពីត្រីមាសទី២ ដែលឆ្លងកាត់ អនុវិស័យចំនួនប្រាំ នៃអចលនទ្រព្យដីធ្លី ដែលរួមមានដូចជា វីឡាទោល វីឡាភ្លោះផ្ទះអាជីវកម្ម ផ្ទះលីងហោស និងផ្ទះល្វែង គឺមានការកើនឡើងចន្លោះពី ២.១% ដល់ ៤.៨%។
ករិយាល័យ
ទោះបីជា ជំងីកូវ៉ីត១៩ កំពុងរីករាលដាលយ៉ាងខ្លាំងក៏ដោយ ការជួលនៅតែមានលំនឹង ប៉ុន្តែការបញ្ចុះតំលៃរយៈពេលខ្លីត្រូវបានគេរំពឹងថា ពិតជាមាននៅតាមកន្លែងមួយចំនួន ទៅតាមការចចាររបស់អ្នកជួល។ ខណៈដែលការដកស្រង់ទិន្នន័យ ពីការជួលនេះផងដែរ គេរំពឹងថា និងមានការធ្លាក់ចុះចាប់ពីត្រីមាសទី៣ទៅ។
មិនមានអាគារការិយាល័យថ្មីណាមួយត្រូវបានបញ្ចប់ការសាងសង់ នៅក្នុងត្រីមាសទី២ ក្នុងឆ្នាំ២០២០នេះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានគំរោងថ្មីមួយ បានបញ្ចប់ការសាងសង់ នៅចំកណ្តាលខណ្ឌទួលគោកតែម្តង ដែលបន្ថែមផ្ទៃក្រឡារ ប្រហែល ២៨០០០ម៉ែត្រក្រឡា សំរាប់ការផ្គត់ផ្គង់។ នៅចុងឆ្នាំ២០២០ ផ្ទៃក្រឡារ ប្រហែល ៨៦០០០ម៉ែត្រ ត្រូវបានរំពឹងថា និងចូលរួមផ្គត់ផ្គង់ សំរាប់ការជួលអោយបានកាន់តែច្រើន។
ការលក់រាយ
មានគំរោងថ្មីពីរ ត្រូវបានបញ្ចប់ការសាងសង់ ដែលរួមមាន ធីអ៊េល ស្កាយម៉ល(TL Sky Mall) និង សម័យស្វែរ(Samai Square) ដែលបន្ថែមផ្ទៃក្រឡា ៦៩,០៣ម៉ែត្រការ៉េ ទៅកាន់ការផ្គត់ផ្គង់ផ្សារជាលក្ខណៈសហគមន៍។ នេះគឺស្មើនឹង ២.១%នៃស្តុកសរុប រឺស្មើនិង ១៦% នៃស្តុកផ្សារដែលមានលក្ខណៈជាសហគម៍។ នៅចុងឆ្នាំ២០២០ ផ្ទៃក្រឡា ១០១,៤៧៧ម៉ែត្រការ៉េ បន្ថែមទៀត ដែលរំពឹងថា និងបានបញ្ចប់ការសាងសង់ សំរាប់ផ្គត់ផ្គង់ធ្វើជាហាងលក់រាយថ្មី។
ទោះបីជាយ៉ាងណាក៏ដោយ ប្រហែលជាមានការពន្យាពេលខ្លះៗ សំរាប់ការប្រគល់ជូនអតិថិជន ហើយបញ្ហាចំបងបណ្តាលមកពី បញ្ហានៅក្នុងខ្សែចង្វាក់នៃការផ្គត់ផ្គង់ កត្តាសាងសង់ និងការកាត់បន្ថយ សកម្មភាពពង្រីកអជីវកម្ម របស់អាជីវក ដោយសារតែការរាតត្បាត នៃជំងឺកូវ៉ីត១៩។
ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងមជ្ឈមណ្ឌលលក់រាយនៅក្នុងទីក្រុងភ្នំពេញ ព្រោះតែការភ័យខ្លាច នៃការរីករាតត្បាត នៃជំងឺកូវ៉ីត ១៩ ហើយតំលៃនៃការជួល ក៏មើលឃើញថា មានការធ្លាក់ចុះផងដែរ នៅក្នុងត្រីមាសទី២ ឆ្នាម២០២០នេះ។ ៩.២% ត្រូវបានកត់ត្រាទុកសម្រាប់ថ្លៃជួលតាមផ្សារសហគមន៍និង១០.៥% សម្រាប់ថ្លៃជួលក្នុងផ្សារទំនើប។
Download the newsletter for more: [sdm_download id=”21833″ fancy=”0″ color=”green”]
Join us! IQI is a multi-award winning global real estate agency and advisory firm, bringing about the latest opportunities, innovations and technological breakthroughs in real estate. Sign up below and our team will get in touch with you as soon as possible.