Juwai IQI Monthly Newsletter – January 2021 [Khmer Version]

Juwai IQI Monthly Newsletter – Real Estate Market January 2021 [Khmer Version]

ភ្នំពេញ៖ លំនៅដ្ឋាន

 វិស័យ​អចល​ទ្រព្យ​នឹង​ចាប់ផ្តើម​មាន​សញ្ញា​វិជ្ជមាន និង​ផ្តល់​ក្តីសង្ឃឹម​ឡើងវិញ​ដល់​អ្នករក​ស៊ីក្នុង​វិស័យនេះ  បន្ទាប់ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល បានប្រកាស​បិទ​បញ្ចប់​នៃ​ព្រឹត្តិការណ៍៣ វិច្ឆិកា  និង​ប្រកាស​ដាក់ឱ្យ​ដំណើរ​នូវ​អា​ជីក​ម្ម​សាធារណៈ និង​ឯកជន។ ខណ្ឌដង្កោ គឺជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១៤នៃរាជធានីភ្នំពេញដែលមានសកម្មភាពទិញ-លក់អចលវត្ថុ ក៏ដូចជាការសាងសង់លំនៅដ្ឋានសកម្មជាងគេ រហូតមានការព្យាករណ៍ថានៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ កំណើននៃចំនួនលំនៅដ្ឋានអាចនឹងកើនឡើងរហូតដល់ប្រមាណ១០ម៉ឺនខ្នងសម្រាប់បំពេញតម្រូវការ ការរស់នៅ។ ជាពិសេសសម្រាប់អ្នកដែលទិញពីម្ចាស់ដើមផ្ទាល់ ដែលអាចមានឱកាសចំណេញស្ទើរតែ ១០០ ភាគរយ ឬខ្ពស់ជាងនេះដល់ ២០០ ភាគរយក៏មាន ប៉ុន្តែសម្រាប់អ្នកទិញ-លក់បន្តពីឈ្មួញកណ្តាល អាចមានឱកាសចំណេញបានទាបត្រឹមតែប្រមាណ ២០ – ៣០ ភាគរយតែប៉ុណ្ណោះ។ ជាមួយគ្នានេះផងដែរ ច្បាប់វិនិយោគថ្មីនេះគ្រោងនឹងត្រូវបានដាក់ឲ្យដំណើរការស្របពេលដែលប្រទេសកម្ពុជាកំពុងពន្លឿនកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយបណ្តាប្រទេសដៃគូពាណិជ្ជកម្មនានាដែលរួមមានប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌា និងសហភាព​សេដ្ឋកិច្ច​អាស៊ីអឺរ៉ុប។

ព្រះសីហនុ៖​

គម្រោង​ស្ថាបនា​ ផ្លូវ​ល្បឿន​លឿនទី១ នៅ​កម្ពុជា ដែលមាន​ប្រវែង​សរុប​ជាង១៩០ គីឡូម៉ែត្រ​ ​ត​ភ្ជាប់​ពី​សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ឆ្លងកាត់ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង១,៩២ គីឡូម៉ែត្រ និង ខេត្ត​ព្រះសីហនុ​មាន​ប្រវែង ៨៩,៨៩ គីឡូម៉ែត្រ។ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ដែលមាន​ល្បឿន​រហូតដល់ ១០០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​នឹង​ភ្ជាប់​រាជធានី​ភ្នំពេញ​និង​ក្រុងព្រះសីហនុ​ក្នុង​រយៈពេល ២ ម៉ោង​ដែល​នឹង​ជំរុញ​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា។ យោងតាម​ស្ថិតិ​ដែល​សិក្សា​ពាក់ព័ន្ធ​ដោយ​ប្រទេស​ចិន តម្លៃ​វិនិយោគ​លើ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​មួយ​ដុល្លារ​អាច​ផ្តល់​ផល​យោជន៍​ដល់​សង្គម​វិញ​ក្នុងតម្លៃ​ប្រហែល៣ដុល្លារ។ ជាក់ស្ដែង ការច្នៃប្រឌិត​បច្ចេកវិទ្យា​ថ្មី​របស់​កម្ពុជាទទួលបាន​លទ្ធផល​ល្អ​ និង​ជោគជ័យក្នុង​ការ​សាងសង់​ប្រវែង ៦០០-៧០០មែត្រ​ក្នុង​មួយថ្ងៃ បានជម្រុញអោយគម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ នឹង​គ្រោង​បើក​ឱ្យប្រើ​ប្រាស់​នៅ​ខែមីនា ឆ្នាំ២០២៣ ។

សៀមរាប៖

ក្រុមហ៊ុន Naga world នឹងចូលមកអភិវឌ្ឍន៍អចលនទ្រព្យ ដោយបង្កើតជាក្រុងថ្មីមួយ ដែលមានឈ្មោះថា China Town នៅទំហំទឹកប្រាក់វិនិយោគរាប់រយលានដុល្លារ ហើយប្រសិនគម្រោងអភិវឌ្ឍន៍មួយនេះលេចចេញជារូបរាង វានឹងជំរុញឱ្យតម្លៃដីទាំងក្នុងតំបន់អភិវឌ្ឍន៍ ខេត្តសៀមរាប ទាំងដីនៅតំបន់ក្បែរខាងឡើងថ្លៃខ្ពស់ជាក់ជាមិនខាន។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានព្យាករណ៍ពីប្រទេសកម្ពុជានឹងក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថលនាពេលអនាគត ក៏ដូចជារួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការវិវត្តន៍ទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។  ក្នុងបរិបទបដិវត្តន៍ឧស្សា​ហកម្ម៤.០, បច្ចេកវិទ្យាឌីជីថល គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម លើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ កម្ពុជានឹងក្លាយទៅជាសេដ្ឋកិច្ចឌីជីថលនាពេលអនាគតដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផងដែរ។

 

Download the newsletter to read more about it:

Join us! IQI is a multi-award winning global real estate agency and advisory firm, bringing about the latest opportunities, innovations and technological breakthroughs in real estate. Sign up below, and our team will get in touch with you as soon as possible.

Related posts

Celebrating All Juwai IQI Warriors | In The Eyes of IQI Canada

Aliaa

Juwai IQI: Budget 2023 benefits first-time homebuyers, supports affordable housing

Haziq

Chinese buyers hold no. 1 spot for Aussie property investment

Salwa